1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. The Creed

ហាទីស្ហ “សិទ្ធិរបស់អ្នកមូស្លីមចំពោះអ្នកមូស្លីមមានប្រាំមួយ”។ មានគេសួរថា៖ តើមានអ្វីខ្លះទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “នៅពេលអ្នកជួបគាត់ អ្នកត្រូវឲ្យសាឡាមទៅកាន់គាត់។ នៅពេលគាត់អញ្ជើញអ្នក អ្នកត្រូវទទួលយក។ នៅពេលគាត់សុំដំបូន្មានពីអ្នក អ្នកត្រូវផ្ដល់ដំបូន្មានដល់គាត់។ នៅពេលគាត់កណ្ដាស ហើយថ្លែងសរសើរអល់ឡោះ អ្នកត្រូវឆ្លើយតប។ នៅពេលគាត់ឈឺ អ្នកត្រូវសួរសុខទុក្ខគាត់។ ហើយនៅពេលគាត់ស្លាប់ អ្នកត្រូវដង្ហែរសពគាត់”។

عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«حَقُّ الْمُسْلِمِ عَلَى الْمُسْلِمِ سِتٌّ» قِيلَ: مَا هُنَّ يَا رَسُولَ اللهِ؟، قَالَ: «إِذَا لَقِيتَهُ فَسَلِّمْ عَلَيْهِ، وَإِذَا دَعَاكَ فَأَجِبْهُ، وَإِذَا اسْتَنْصَحَكَ فَانْصَحْ لَهُ، وَإِذَا عَطَسَ فَحَمِدَ اللهَ فَسَمِّتْهُ، وَإِذَا مَرِضَ فَعُدْهُ وَإِذَا مَاتَ فَاتَّبِعْهُ».

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“សិទ្ធិរបស់អ្នកមូស្លីមចំពោះអ្នកមូស្លីមមានប្រាំមួយ”។ មានគេសួរថា៖ តើមានអ្វីខ្លះទៅ ឱរ៉ស៊ូលុលឡោះ? លោកបានឆ្លើយថា៖ “នៅពេលអ្នកជួបគាត់ អ្នកត្រូវឲ្យសាឡាមទៅកាន់គាត់។ នៅពេលគាត់អញ្ជើញអ្នក អ្នកត្រូវទទួលយក។ នៅពេលគាត់សុំដំបូន្មានពីអ្នក អ្នកត្រូវផ្ដល់ដំបូន្មានដល់គាត់។ នៅពេលគាត់កណ្ដាស ហើយថ្លែងសរសើរអល់ឡោះ អ្នកត្រូវឆ្លើយតប។ នៅពេលគាត់ឈឺ អ្នកត្រូវសួរសុខទុក្ខគាត់។ ហើយនៅពេលគាត់ស្លាប់ អ្នកត្រូវដង្ហែរសពគាត់”។

صحيح رواه مسلم صحيح مسلم - 2162

ពន្យល់

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ សិទ្ធិរបស់អ្នកមូស្លីមចំពោះបងប្អូនមូស្លីមរបស់ខ្លួនមានប្រាំមួយប្រការ៖ ទីមួយ. ត្រូវឲ្យសាឡាមទៅកាន់គាត់នៅពេលជួបគាត់ដោយពោលថា៖ “السلام عليكم” ហើយគាត់នឹងតបសាឡាមវិញថា៖ “وعليكم السلام”។ ទីពីរ. ត្រូវទទួលយកការអញ្ជើញរបស់គាត់នៅពេលដែលគាត់អញ្ជើញអ្នកចូលរួមពិធីមង្គលការ ឬពិធីផ្សេងៗ។ ទីបី. ត្រូវផ្តល់ដំបូន្មានដល់គាត់នៅពេលគាត់ស្នើសុំ ដោយមិនត្រូវលាក់បាំង ឬបោកប្រាស់គាត់ឡើយ។ ៤. នៅពេលគាត់កណ្តាស់ ហើយពោលថា៖ “الحمد لله” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) អ្នកត្រូវទទួលកណ្តាស់នោះដោយពោលថា៖ “يرحمك الله” (សូមអល់ឡោះអាណិតស្រឡាញ់ដល់អ្នក) ហើយគាត់នឹងឆ្លើយតបមកវិញថា៖ “يَهديكم الله ويُصلح بالكم” (សូមអល់ឡោះចង្អុលបង្ហាញដល់ពួកអ្នក និងកែលម្អស្ថានភាពរបស់ពួកអ្នក)។ ទីប្រាំ. ទៅសួរសុខទុក្ខ និងទៅលេងគាត់នៅពេលគាត់ឈឺ។ ទីប្រាំមួយ. ត្រូវសឡាតឲ្យសពគាត់នៅពេលគាត់ស្លាប់ និងត្រូវចូលរួមដង្ហែរសពគាត់ទៅកាន់ផ្នូរ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. អាស្សាវកានី បាននិយាយថា៖ ពាក្យថា៖ “សិទ្ធិរបស់អ្នកមូស្លីម” មានន័យថា ជាប្រការដែលគេមិនគួរគប្បីបោះបង់ចោល ហើយការអនុវត្តវា អាចជាកាតព្វកិច្ច(វ៉ាជិប) ឬជាប្រការស្ម័គ្រចិត្តដែលគេជំរុញខ្លាំង(ស៊ូណិតម៉ូអឹក្កាត់) ដែលប្រហែលនឹងកាតព្វកិច្ចដែរ ដែលគេមិនគួរបោះបង់ចោល។
  2. ការតបសាឡាម គឺជាកាតព្វកិច្ចបុគ្គល(فرض عين) បើសិនជាអ្នកដែលគេឲ្យសាឡាមមកកាន់ជាបុគ្គល។ តែប្រសិនបើគេឲ្យសាឡាមមកកាន់ក្រុម ការតបសាឡាមតែម្នាក់ក៏គ្រប់គ្រាន់ដែរ។ ចំណែកឯការផ្តើមឲ្យសាឡាមវិញ ធាតុដើមរបស់វា គឺជាស៊ុណ្ណះ។
  3. ការសួរសុខទុក្ខអ្នកជំងឺ គឺជាសិទ្ធិមួយក្នុងចំណោមសិទ្ធិរបស់អ្នកមូស្លីមទៅលើបងប្អូនមូស្លីមរបស់ខ្លួន ព្រោះវានាំមកនូវក្តីរីករាយ និងភាពកក់ក្តៅដល់ដួងចិត្តអ្នកជំងឺ ហើយវាជាហ្វើរទូគីហ្វាយ៉ះ។
  4. ចាំបាច់ត្រូវឆ្លើយតបចំពោះការអញ្ជើញ ដរាបណានៅក្នុងពិធីនោះមិនមានអំពើបាប។ ប្រសិនបើជាការអញ្ជើញឲ្យចូលរួមពិធីមង្គលការ ភាគច្រើននៃអ្នកប្រាជ្ញឥស្លាមយល់ថា វាជាកាតព្វកិច្ចត្រូវចូលរួម លើកលែងតែមានហេតុផលស្របច្បាប់។ តែប្រសិនបើជាការអញ្ជើញក្រៅពីពិធីមង្គលការ ភាគច្រើនយល់ថា វាគ្រាន់តែជាប្រការស៊ូណិតប៉ុណ្ណោះ។
  5. ការឆ្លើយតបចំពោះអ្នកកណ្ដាស់ គឺជាកាតព្វកិច្ចសម្រាប់អ្នកដែលឮអ្នកកណ្ដាស់នោះថ្លែងសរសើរចំពោះអល់ឡោះ(ពោលថា អាល់ហាំទូលិលឡះ)។
  6. បង្ហាញពីភាពពេញលេញនៃច្បាប់អ៊ីស្លាម និងការសង្កត់ធ្ងន់របស់វាលើការពង្រឹងចំណងនៃសង្គម ក៏ដូចជាជំនឿ និងគ្រឹះនៃសេចក្ដីស្រឡាញ់ក្នុងចំណោមសមាជិករបស់ខ្លួន។
  7. ពាក្យថា៖ "فَسَمِّتْهُ" និងក្នុងឯកសារខ្លះថា "فشمّته" ដោយអក្សរ س និង ش មានន័យថា៖ ការបួងសួងសុំសេចក្តីល្អនិងពរជ័យ។ ពាក្យ تشميت មានន័យថា ការបួងសួងសុំនូវសេចក្តីល្អ និងពរជ័យ។ អ្នកខ្លះយល់ថាន័យរបស់វាគឺ សូមឱ្យអល់ឡោះការពារអ្នកពីការស្តីបន្ទោស និងការពារអ្នកពីអ្វីដែលសត្រូវរបស់អ្នកចំអកឡកឡឺយ។ ចំណែកពាក្យ تسميت មានន័យថា សូមអល់ឡោះដឹកនាំអ្នកទៅកាន់ផ្លូវដែលត្រឹមត្រូវ។

បង្ហាញការបកប្រែ

45 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
NE नेपाली النيبالية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy المالاجاشية
KN ಕನ್ನಡ الكانادا
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية