عَنْ مُصْعَبِ بْنِ سَعْدٍ قَالَ: رَأَى سَعْدٌ رَضِيَ اللَّهُ عَنْهُ أَنَّ لَهُ فَضْلًا عَلَى مَنْ دُونَهُ، فَقَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«هَلْ تُنْصَرُونَ وَتُرْزَقُونَ إِلَّا بِضُعَفَائِكُمْ».

[صحيح] - [رواه البخاري] - [صحيح البخاري: 2896]
المزيــد ...

អំពី មុសអាប់ ពិន សាអាត់ បាននិយាយថា៖ សាអាត់ رضي الله عنه គាត់យល់ឃើញថា ពិតណាស់ខ្លួនគាត់ល្អជាងអ្នកដទៃ។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“តើពួកអ្នកត្រូវគេជួយ និងផ្ដល់លាភសក្ការៈឲ្យមិនដោយសារតែអ្នកទន់ខ្សោយនៃពួកអ្នកទេឬ”?

[صحيح] - [رواه البخاري] - [صحيح البخاري - 2896]

Explanation

សាអាត់ ពិន អាពីវឹក្ក័ស رضي الله عنه គាត់យល់ឃើញថា ពិតណាស់ខ្លួនគាត់ល្អជាងអ្នកដទៃដែលជាអ្នកទន់ខ្សោយដោយសារតែភាពក្លាហានរបស់គាត់ ក៏ដូចជាប្រការផ្សេងទៀត។ ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ តើពួកអ្នកត្រូវគេជួយ និងផ្ដល់លាភសក្ការៈឲ្យមិនដោយសារតែអ្នកទន់ខ្សោយនៃពួកអ្នកទេឬ តាមរយៈការបួងសួងរបស់ពួកគេ ការសឡាតរបស់ពួកគេ និងភាពជ្រះថ្លារបស់ពួកគេនោះ? ជាការពិតណាស់ ជាទូទៅអ្នកទាំងនោះមានភាពជ្រះថ្លាបំផុតនៅក្នុងការបួងសួង និងមានភាពស្មឹងស្មាធច្រើនបំផុតនៅក្នុងការគោរពសក្ការៈ ត្បិតដួងចិត្តរបស់ពួកគេជ្រះស្រឡះពីការជាប់ជំពាក់នឹងគ្រឿងតុបតែងលម្អនៃលោកិយ។

Benefits from the Hadith

  1. ជំរុញឲ្យចេះដាក់ខ្លួន និងហាមឃាត់ការលើកខ្លួនឯងខ្ពស់ជាងអ្នកដទៃ។
  2. អ៊ិពនូហាជើរ បាននិយាយថា៖ ប្រសិនបើអ្នកខ្លាំងមានប្រៀបដោយសារតែភាពក្លាហានរបស់គេនោះ នោះអ្នកទន់ខ្សោយនឹងមានភាពប្រៀបព្រោះតែការបួងសួងរបស់គេ និងភាពជ្រះថ្លារបស់គេ។
  3. ជំរុញឲ្យធ្វើល្អទៅកាន់អ្នកក្រីក្រ និងផ្តល់ឲ្យពួកគេនូវសិទ្ធិទាំងឡាយរបស់ពួកគេ ព្រោះនោះគឺស្ថិតក្នុងចំណោមមូលហេតុដែលធ្វើឲ្យអល់ឡោះជាម្ចាស់មានក្តីមេត្តាករុណាចំពោះអ្នក និងជួយដល់អ្នក។
View Translations
Language: English Urdu Spanish More ... (37)
More ...