1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Virtues and Manners

ហាទីស្ហ “អ្នកដែលមិនចេះដឹងគុណមនុស្ស គេក៏មិនដឹងគុណអល់ឡោះដែរ”។

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَا يَشْكُرُ اللَّهَ مَنْ لَا يَشْكُرُ النَّاسَ»

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“អ្នកដែលមិនចេះដឹងគុណមនុស្ស គេក៏មិនដឹងគុណអល់ឡោះដែរ”។

صحيح رواه أبو داود والترمذي وأحمد سنن أبي داود - 4811

ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា ជាទូទៅ អ្នកដែលមិនចេះដឹងគុណមនុស្សចំពោះអំពើល្អដែលគេធ្វើមកលើខ្លួន ជននោះក៏មិនចេះដឹងគុណអល់ឡោះជាម្ចាស់ដែរ។ នោះក៏ព្រោះតែរឿងនេះមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមក ដោយអ្នកដែលធម្មជាតិ និងទម្លាប់របស់ជននោះ គឺតែងរមិលគុណចំពោះអំពើល្អរបស់អ្នកដទៃ និងមិនចេះដឹងគុណគេ ជាធម្មជាតិរបស់ជននោះ ក៏រមិលគុណចំពោះឧបការគុណរបស់អល់ឡោះ និងមានការព្រងើយកន្តើយក្នុងការដឹងគុណអល់ឡោះចំពោះឧបការគុណនោះដូចគ្នា។

មេរៀនដែលទាញបានពីហាទីស្ហ

  1. សារៈសំខាន់នៃការដឹងគុណមនុស្សចំពោះអំពើល្អដែលគេបានធ្វើមកលើខ្លួន។
  2. អ្នកដែលប្រទាននូវឧបការគុណពិតប្រាកដ គឺអល់ឡោះជាម្ចាស់។ ខណៈដែលមនុស្សលោកគ្រាន់តែជាមូលហេតុដែលអល់ឡោះចង្អុលទិសទៅកាន់អ្នកណាដែលទ្រង់ប្រាថ្នាប៉ុណ្ណោះ។ ហេតុនេះ ការដឹងគុណមនុស្ស ក៏ជាផ្នែកមួយនៃការដឹងគុណអល់ឡោះផងដែរ។
  3. ការដឹងគុណមនុស្សចំពោះអំពើល្អដែលគេបានធ្វើមកលើខ្លួនជាភស្តុតាងបង្ហាញពីភាពពេញលេញនៃសីលធម៌របស់ជននោះ។

បង្ហាញការបកប្រែ

29 ភាសា
EN English الإنجليزية
UR اردو الأوردية
ID Indonesia الإندونيسية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TH ไทย التايلندية
AS অসমীয়া الأسامية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
HU Magyar المجرية
KN ಕನ್ನಡ الكانادا
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
បញ្ជីទាំងអស់