1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Jurisprudence and Juristic Principles

ហាទីស្ហ “មិនមែនជាទង្វើរបស់អ្នកមានជំនឿឡើយដែលរូបគេមានអ្វីត្រូវផ្ដាំផ្ញើ ហើយគេទុកឲ្យរំលងបីយប់ដោយមិនបានសរសេរបណ្ដាំនោះ

عَنْ ابْنِ عُمَرَ رَضيَ اللهُ عنهُما أَنَّهُ سَمِعَ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«مَا حَقُّ امْرِئٍ مُسْلِمٍ لَهُ شَيْءٌ يُوصِي فِيهِ، يَبِيتُ ثَلَاثَ لَيَالٍ، إِلَّا وَوَصِيَّتُهُ عِنْدَهُ مَكْتُوبَةٌ»، قَالَ عَبْدُ اللهِ بْنُ عُمَرَ رضي الله عنهما: «مَا مَرَّتْ عَلَيَّ لَيْلَةٌ مُنْذُ سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ ذَلِكَ إِلَّا وَعِنْدِي وَصِيَّتِي».

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ គាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“មិនមែនជាទង្វើរបស់អ្នកមានជំនឿឡើយដែលរូបគេមានអ្វីត្រូវផ្ដាំផ្ញើ ហើយគេទុកឲ្យរំលងបីយប់ដោយមិនបានសរសេរបណ្ដាំនោះ”។ អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយ៖ ចាប់តាំងពីពេលដែលខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ មានប្រសាសន៍ដូច្នេះមក ខ្ញុំមិនដែលទុកឲ្យយប់ណាមួយរំលងផុតទៅដោយមិនបានសរសេរពាក្យបណ្ដាំនោះឡើយ។

صحيح متفق عليه صحيح مسلم - 1627

ពន្យល់

ណាពី ﷺ លោកបានប្រាប់ថា មិនគប្បីនោះឡើយសម្រាប់អ្នកមូស្លីមដែលខ្លួនមានអ្វីត្រូវផ្ដាំផ្ញើ ទាក់ទងនឹងសិទ្ធិ ឬទ្រព្យសម្បត្តិ បើទោះបីជាតិចក៏ដោយ ហើយគេទុកឲ្យរំលងបីយប់ដោយមិនបានសរសេរបណ្ដាំនោះ។ អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយ៖ ចាប់តាំងពីពេលដែលខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ មានប្រសាសន៍ដូច្នោះមក ខ្ញុំមិនដែលទុកឲ្យយប់ណាមួយរំលងផុតទៅដោយមិនបានសរសេរពាក្យបណ្ដាំនោះឡើយ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. បង្គាប់ប្រើឲ្យសរសេរពាក្យបណ្តាំ និងរួសរាន់ក្នុងការសរសេរវា ដើម្បីជាការបញ្ជាក់ពីវា និងអនុវត្តទៅតាមច្បាប់បញ្ញត្តិឥស្លាម ក៏ដូចជាត្រៀមខ្លួនចំពោះសេចក្តីស្លាប់ ដោយធានា និងកំណត់វត្ថុបំណងរបស់វាមុននឹងជាប់គាំង ឬរវល់នឹងអ្វីមួយ។
  2. អត្ថន័យនៃពាក្យបណ្តាំ គឺកិច្ចសន្យា ពោលគឺគេដាក់កិច្ចសន្យាឲ្យបុគ្គលណាម្នាក់ចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនក្រោយពេលស្លាប់ ឬដាក់កិច្ចសន្យាឲ្យបុគ្គលណាម្នាក់មើលថែកូនចៅតូចៗរបស់ខ្លួន ឬក៏ដាក់កិច្ចសន្យាឲ្យបុគ្គលណាម្នាក់ធ្វើកិច្ចការណាមួយដែលខ្លួនគ្រប់គ្រងក្រោយពេលស្លាប់។
  3. ពាក្យបណ្តាំមានបីប្រភេទ៖ ១. ជាប្រការស៊ូណិត(គួរគប្បី)៖ វាជាពាក្យបណ្តាំដែលផ្តាំផ្ញើឲ្យចាត់ចែងទ្រព្យសម្បត្តិមួយចំនួនរបស់ខ្លួនក្នុងផ្លូវល្អ និងផ្លូវសប្បុរសដើម្បីឲ្យបានផលបុណ្យដល់ខ្លួនក្រោយពេលស្លាប់។ ២. ជាប្រការវ៉ាជិប(ចាំបាច់)៖ វាជាពាក្យបណ្តាំដែលផ្តាំផ្ញើឲ្យបំពេញនូវសិទ្ធិមួយចំនួនដែលចាំបាច់មកលើរូបគេ មិនថាពាក់ព័ន្ធនឹងសិទ្ធិរបស់អល់ឡោះ ដូចជាដកហ្សាកាត់ដែលរូបគេពុំទាន់បានដក ឬការពិន័យជាដើមក្នុងចំណោមប្រការដែលច្បាប់បញ្ញត្តិឥស្លាមតម្រូវមកលើរូបគេ និងមិនថាពាក់ព័ន្ធនឹងសិទ្ធិរបស់កូនចៅអាហ្ទាំ ដូចជាបំណុល និងបំពេញនូវទំនុកចិត្តជាដើម។ ៣. ជាប្រការហារ៉ាំ(ហាមឃាត់)៖ ប្រសិនបើពាក្យបណ្តាំនោះចាត់ចែងលើសពីមួយភាគបីនៃទ្រព្យសម្បត្តិរបស់ខ្លួន ឬធ្វើបណ្តាំមតកដល់អ្នកដែលមានសិទ្ធិទទួលមរតកហើយ។
  4. ឧត្តមភាពរបស់អ៊ិពនូអ៊ូមើរ رضي الله عنهما និងការរួសរាន់របស់គាត់ក្នុងការប្រព្រឹត្តអំពើល្អ ព្រមទាំងដើរតាមច្បាប់បញ្ញត្តិឥស្លាម។
  5. អ៊ិពនូ ទើគីគុលអ៊ីត បាននិយាយថា៖ ការផ្តល់ការអនុញ្ញាតក្នុងរយៈពេលពីរ ឬបីយប់ គឺដើម្បីបំបាត់ការលំបាក។
  6. អ្វីដែលសំខាន់គប្បីកត់ត្រាជាលាយលក្ខណ៍អក្សរ ពីព្រោះជួយឲ្យរក្សាបានល្អ និងធានាការការពារសិទ្ធិទាំងឡាយ។

បង្ហាញការបកប្រែ

40 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
MY မြန်မာ البورمية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
KN ಕನ್ನಡ الكانادا
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية