عَنْ عَبْدِ الرَّحْمَنِ بْنِ أَبِي لَيْلَى قَالَ: لَقِيَنِي كَعْبُ بْنُ عُجْرَةَ، فَقَالَ: أَلاَ أُهْدِي لَكَ هَدِيَّةً؟
إِنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ خَرَجَ عَلَيْنَا، فَقُلْنَا: يَا رَسُولَ اللَّهِ، قَدْ عَلِمْنَا كَيْفَ نُسَلِّمُ عَلَيْكَ، فَكَيْفَ نُصَلِّي عَلَيْكَ؟ قَالَ: «فَقُولُوا: اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ».

[صحيح] - [متفق عليه] - [صحيح البخاري: 6357]
المزيــد ...

អំពី អាប់ទុលរ៉ោះម៉ាន ពិន អាពីឡៃឡា បាននិយាយថា៖ កាអាប់ ពិន អុច្ចរ៉ោះ បានជួបខ្ញុំ ហើយនិយាយថា៖ តើអ្នកចង់ឱ្យខ្ញុំផ្តល់កាដូមួយដល់អ្នកទេ?
ជាការពិតណាស់ ណាពី ﷺ លោកបានចេញមកជួបពួកយើង ហើយពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយពីរបៀបឲ្យសាឡាមទៅចំពោះលោក។ ចុះតើពួកយើងត្រូវសឡាវ៉ាតទៅចំពោះលោកយ៉ាងដូចម្តេច? លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកពោលថា៖ اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាតលើណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានសឡាវ៉ាតលើក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរជ័យដល់ណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានប្រទានពរជ័យដល់ក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង)

[صحيح] - [متفق عليه] - [صحيح البخاري - 6357]

Explanation

សហាហ្ពាត់បានសួរណាពី ﷺ ពីរបៀបសឡាវ៉ាតទៅចំពោះលោក បន្ទាប់ពីពួកគេបានដឹងរួចហើយពីរបៀបនៃការឲ្យសាឡាម(គារវកិច្ច)ទៅចំពោះលោកនៅក្នុងតះយិតថា៖ "السلام عليك أيها النبي ورحمة الله وبركاته"។ ពេលនោះ ណាពី ﷺ លោកបានប្រាប់ពួកគេពីរបៀបនៃការសឡាវ៉ាតទៅចំពោះលោក ហើយអត្ថន័យរបស់វាគឺ៖ اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាតលើមូហាំម៉ាត់ និងក្រុមគ្រួសាររបស់មូហាំម៉ាត់) ពោលគឺ សូមទ្រង់មេត្តាកោតសរសើរដល់លោកដោយការរំលឹកដ៏ល្អពីលោកនៅក្នុងក្រុមម៉ាឡាអ៊ីកាត់ជាន់ខ្ពស់ និងដល់អ្នកដែលដើរតាមសាសនារបស់លោក និងអ្នកមានជំនឿមកពីគ្រួសាររបស់លោក។ كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ (ដូចជាទ្រង់បានសឡាវ៉ាតលើក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផង។) ពោលគឺ ដូចដែលទ្រង់ប្រទានកោតសរសើរដល់ណាពីអ៊ីព្រហ៊ីម ណាពីអ៊ីស្មាអែល ណាពីអ៊ីស្ហាក និងក្រុមគ្រួសាររបស់ពួកគាត់ ហើយនិងអ្នកដែលដើរតាមពួកគាត់នៃបណ្តាអ្នកមានជំនឿទាំងឡាយ សូមទ្រងប្រទានការកោតសរសើររបស់ទ្រង់ដល់ណាពីមូហាំម៉ាត់ផងដែរ។ إِنَّكَ حَمِيدٌ مَجِيدٌ (ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង។) ពោលគឺ ទ្រង់ជាអ្នកដែលត្រូវបានគេកោតសរសើរចំពោះអង្គរបស់ទ្រង់ លក្ខណៈសម្បត្តិរបស់ទ្រង់ និងទង្វើរបស់ទ្រង់ ជាព្រះដ៏ល្អឯក ទាំងអំណាច ទាំងភាពឧត្តុង្គឧត្តម និងការប្រោសប្រទានរបស់ទ្រង់។ اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلَى آلِ إِبْرَاهِيمَ (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរជ័យដល់មូហាំម៉ាត់ និងក្រុមគ្រួសាររបស់មូហាំម៉ាត់ ដូចដែលទ្រង់បានប្រទានពរជ័យដល់ក្រុមគ្រួសាររបស់អ៊ីព្រហ៊ីមផង។) ពោលគឺ សូមប្រទានដល់លោកនូវប្រការល្អ និងសិរីរុងរឿងដ៏អស្ចារ្យបំផុតដល់លោក ហើយបង្កើនវាឡើង ព្រមទាំងធ្វើឱ្យវាស្ថិតស្ថេរសម្រាប់លោក។

Benefits from the Hadith

  1. អ្នកសាឡាហ្វ(អ្នកដែលរស់នៅជំនាន់ដំបូងនៃសាសនាអ៊ីស្លាម) តែងតែផ្តល់អំណោយគ្នាទៅវិញទៅមកជាទម្រង់នៃការចែករំលែកចំណេះដឹង។
  2. ចាំបាច់ត្រូវសឡាវ៉ាតលើណាពី ﷺ ក្នុងតះយិតចុងក្រោយនៃសឡាត។
  3. ណាពី ﷺ លោកបានបង្រៀនសហាហ្ពាត់របស់លោកពីរបៀបឲ្យសាឡាម និងសឡាវ៉ាតទៅចំពោះរូបលោក។
  4. ទម្រង់សឡាវ៉ាតនេះ គឺជាទម្រង់សឡាវ៉ាតដ៏ពេញលេញជាងគេបំផុតក្នុងការសឡាវ៉ាតលើណាពី ﷺ ។
View Translations
Language: English Urdu Spanish More ... (55)
More ...