បញ្ជីហាទីស្ហ 8

“បុគ្គលណាចុះសម្រាកនៅកន្លែងណាមួយ រួចគេសូត្រថា៖ " أَعُوذُ بِكَلِمَاتِ اللهِ التَّامَّاتِ مِنْ شَرِّ مَا خَلَقَ " (ខ្ញុំសុំតាមរយៈពាក្យពេចន៍ដ៏ពេញលេញរបស់អល់ឡោះឲ្យទ្រង់បញ្ជៀសរូបខ្ញុំពីប្រការអាក្រក់ដែលទ្រង់បានបង្កើត) នោះគ្មានអ្វីអាចបង្កគ្រោះថ្នាក់ដល់រូបគេបានឡើយ រហូតដល់គេចេញដំណើរពីកន្លែងនោះ”។
“ខ្ញុំពិតជាដឹងនូវពាក្យមួយ ប្រសិនបើគេសូត្រវា នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយចេញពីរូបគេជាមិនខាន។ ប្រសិនបើគេសូត្រថា៖ “أعُوذ باللهِ منَ الشَّيطَانِ الرَّجِيمِ” (ខ្ញុំសុំពីអល់ឡោះមេត្ដាបញ្ចៀសរូបខ្ញុំពីស្ហៃតនដែលត្រូវគេប្រទេចផ្តាសា) នោះអ្វី(កំហឹង)ដែលគេមាននឹងរសាយបាត់ចេញពីរូបគេ។
“ជនកំណាញ់ គឺជនដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន ប៉ុន្ដែគេមិនសឡាវ៉ាតមកចំពោះខ្ញុំ”។
ហើយសូត្រថា៖ الحَمْدُ لِلَّهِ الَّذِي أَطْعَمَنِي هَذَا وَرَزَقَنِيهِ مِنْ غَيْرِ حَوْلٍ مِنِّي وَلاَ قُوَّةٍ (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលបានឲ្យខ្ញុំបានទទួលទានអាហារនេះ និងបានផ្ដល់លាភសក្ការៈនេះដល់ខ្ញុំដោយវាមិនមែនដោយសារការខំប្រឹងប្រែង ឬអានុភាពរបស់ខ្ញុំឡើយ) នោះគេនឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក”។
“តើខ្ញុំមិនបានប្រាប់អ្នកទាំងពីរនូវអ្វីដែលប្រសើរជាងអ្វីដែលអ្នកទាំងពីរស្នើសុំទេឬ? គឺនៅពេលដែលអ្នកទាំងពីររៀបនឹងចូលគេង ចូរអ្នកទាំងពីរតាសពេស(សូត្រថា៖ سُبْحَانَ اللهُ) ចំនួន៣៣ដង, តះមីទ(សូត្រថា៖ اَلْحَمْدُ لِلَّه) ចំនួន៣៣ដង និងតឹកពៀរ(សូត្រថា៖ اَللهُ أَكْبَر) ចំនួន៣៤ដង។ ពិតណាស់ វាល្អប្រសើរសម្រាប់អ្នកទាំងពីរជាងការមានអ្នកបម្រើម្នាក់ទៅទៀត”។
នោះគឺស្ហៃតនដែលគេហៅវាថា ឃិនហ្សាប់។ ប្រសិនបើអ្នកមានអារម្មណ៍ចំពោះវា ចូរអ្នកសុំការបញ្ចៀសពីអល់ឡោះអំពីវា ហើយស្តោះផ្លុំទៅខាងឆ្វេងចំនួនបីដង
“ចូរពួកអ្នកកុំជេរខ្យល់។ ប្រសិនបើពួកអ្នកឃើញអ្វីដែលពួកអ្នកមិនពេញចិត្ដ ចូរពួកអ្នកសូត្រថា៖ اللَّهُمَّ إنَّا نَسْأَلُكَ مِنْ خَيْرِ هذِهِ الرِّيحِ وَخَيْرِ مَا فِيهَا وخَيْرِ مَا أُمِرَتْ بِهِ وَنَعُوذُ بِكَ مِنْ شَرِّ هذِهِ الرِّيحِ وَشَرِّ مَا فِيهَا وَشَرِّ مَا أُمِرَتْ بِهِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ពួកយើងសុំពីទ្រង់នូវប្រការល្អពីខ្យល់នេះ ប្រការល្អពីអ្វីដែលនៅក្នុងវា និងប្រការល្អនៃអ្វីដែលវាត្រូវបានគេបញ្ជា។ ហើយពួកយើងសុំពីទ្រង់មេត្ដាបញ្ជៀសពួកយើងពីប្រការអាក្រក់នៃខ្យល់នេះ ប្រការអាក្រក់នៃអ្វីដែលមាននៅក្នុងវា និងប្រការអាក្រក់នៃអ្វីដែលវាត្រូវបានគេបញ្ជា)”។
“ខាតបង់ហើយចំពោះអ្នកដែលមានគេរំលឹកពីខ្ញុំនៅចំពោះមុខខ្លួន តែរូបគេមិនបានសឡាវ៉ាតមកចំពោះខ្ញុំ។ ខាតបង់ហើយចំពោះអ្នកដែលខែរ៉ម៉ាហ្ទនបានមកដល់រូបគេ តែវាបានកន្លងផុតទៅមុនពេលដែលរូបគេត្រូវបានគេអភ័យទោសឲ្យ។ ខាតបង់ហើយចំពោះអ្នកដែលនៅទាន់ឪពុកម្ដាយរបស់ខ្លួនក្នុងពេលគាត់ចាស់ជរារស់នៅជាមួយខ្លួន តែគាត់ទាំងពីរមិនបានឲ្យរូបគេបានចូលឋានសួគ៌នោះ”។