عَنْ أَبِي سَعِيدٍ الْخُدْرِيِّ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِذَا شَكَّ أَحَدُكُمْ فِي صَلَاتِهِ، فَلَمْ يَدْرِ كَمْ صَلَّى ثَلَاثًا أَمْ أَرْبَعًا، فَلْيَطْرَحِ الشَّكَّ، وَلْيَبْنِ عَلَى مَا اسْتَيْقَنَ، ثُمَّ يَسْجُدُ سَجْدَتَيْنِ قَبْلَ أَنْ يُسَلِّمَ، فَإِنْ كَانَ صَلَّى خَمْسًا شَفَعْنَ لَهُ صَلَاتَهُ، وَإِنْ كَانَ صَلَّى إِتْمَامًا لِأَرْبَعٍ كَانَتَا تَرْغِيمًا لِلشَّيْطَانِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 571]
المزيــد ...

អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
“នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកមានការសង្ស័យចំពោះសឡាតរបស់ខ្លួនដោយមិនដឹងថាតើរូបគេសឡាតបានបីរ៉ក្អាត់ ឬបួនរ៉ក្អាត់នោះ ចូរឲ្យគេបោះបង់ការសង្ស័យ ហើយធ្វើនូវអ្វីដែលខ្លួនប្រាកដក្នុងចិត្ត។ បន្ទាប់មក គេត្រូវស៊ូជោត(សះវី)ចំនួនពីរដងមុនពេលឲ្យសាឡាម។ ប្រសិនបើគេសឡាតបានប្រាំរ៉ក្អាត់ ការស៊ូជោតនោះនឹងធ្វើឱ្យសឡាតរបស់គេគ្រប់។ ហើយប្រសិនបើគេសឡាតគ្រប់បួនរ៉ក្អាត់ នោះការស៊ូជោតនោះនឹងក្លាយជាការបន្តុះបង្អាប់ស្ហៃតន”។

[صحيح] - [رواه مسلم] - [صحيح مسلم - 571]

Explanation

ណាពី ﷺ លោកបានបញ្ជាក់ថា នៅពេលដែលអ្នកសឡាតមានការមន្ទិលសង្ស័យចំពោះការសឡាតរបស់ខ្លួន ហើយមិនដឹងថា តើគេសឡាតបានប៉ុន្មានរ៉ក្អាត់? បានបីរ៉ក្អាត់ ឬបួនរ៉ក្អាត់ គឺគេត្រូវបោះបង់ចំនួនលើសដែលខ្លួនសង្ស័យនោះ ហើយមិនត្រូវយកវាឡើយ។ ព្រោះបីរ៉ក្អាត់ គឺជាចំនួនដែលគេប្រាកដចិត្តក្នុងការធ្វើវា។ ដូច្នេះ គេត្រូវសឡាតរ៉ក្អាត់ទីបួនទៀត។ បន្ទាប់មក ត្រូវស៊ូជោតពីរដងមុននឹងសាឡាម។
ប្រសិនបើគេពិតជាសឡាតបានបួនរ៉ក្អាត់មែន សឡាតនោះនឹងឡើងដល់ប្រាំរ៉ក្អាត់ ព្រោះតែការសឡាតថែមមួយរ៉ក្អាត់ទៀត នោះការស៊ូជោតសះវីចំនួនពីរដង គឺជាជំនួសឲ្យមួយរ៉ក្អាត់ដែលថែម ដែលនឹងធ្វើឱ្យវាបានគ្រប់ចំនួន។ តែប្រសិនបើបើពិតជាសឡាតបានបួនរ៉ក្អាត់ទាំងរ៉ក្អាត់បន្ថែមនោះ គឺគេបានបំពេញអ្វីដែលជាកាតព្វកិច្ចរបស់ខ្លួនដោយគ្មានការបន្ថែម ឬកាត់បន្ថយឡើយ។
ការស៊ូជោតសះវីចំនួនពីរដង គឺដើម្បីបន្ទាបបន្ថោកដល់ស្ហៃតន និងបណ្តេញវាចេញ ហើយធ្វើឱ្យវាបរាជ័យនិងឃ្លាតឆ្ងាយពីគោលបំណងដែលវាចង់បាន ព្រោះវាបានធ្វើឱ្យការសឡាតរបស់គេច្របូកច្របល់ និងព្យាយាមធ្វើឱ្យវាខូច តែការសឡាតរបស់កូនចៅណាពីអាហ្ទាំបានពេញលេញ នៅពេលគេអនុវត្តតាមបទបញ្ជារបស់អល់ឡោះដែលបានប្រើឲ្យរូបគេក្រាបស៊ូជោត ដែលអ៊ីព្លីសធ្លាប់បានប្រឆាំង ខណៈដែលវាបដិសេធមិនស្តាប់បង្គាប់អល់ឡោះក្នុងការស៊ូជោតចំពោះណាពីអាហ្ទាំ។

Benefits from the Hadith

  1. នៅពេលដែលអ្នកសឡាតមានការសង្ស័យចំពោះសឡាតរបស់ខ្លួន ហើយមិនដឹងច្បាស់ថា តើមួយណាត្រឹមត្រូវជាងមួយណានោះ គេត្រូវបោះបង់ការសង្ស័យ ហើយធ្វើតាមអ្វីដែលប្រាកដក្នុងចិត្ត ដែលជាចំនួនតិចជាង រួចត្រូវបន្តការសឡាតរបស់ខ្លួន ហើយត្រូវស៊ូជោតសះវីមុននឹងឲ្យសាឡាម រួចក៏ឲ្យសាឡាម។
  2. ការស៊ូជោតពីរដងនេះ គឺជាមធ្យោបាយដើម្បីជួសជុលសឡាត និងបណ្តេញស្ហៃតនឱ្យចាកចេញទៅដោយភាពបរាជ័យ ភាពអាម៉ាស់ និងឃ្លាតឆ្ងាយពីបំណងរបស់វា។
  3. ការសង្ស័យដែលលើកឡើងក្នុងហាទីស្ហនេះ គឺសំដៅលើភាពស្ទាក់ស្ទើរក្នុងចិត្តមិនប្រាកដថាមួយណាត្រឹមត្រូវជាងមួយណា។ តែប្រសិនបើគេគិតថាមួយណាត្រឹមត្រូវជាងនោះ គេត្រូវធ្វើតាមការគិតនោះ។
  4. ជំរុញឱ្យប្រយុទ្ធប្រឆាំងនឹងភាពរវើរវាយ និងបញ្ចៀសវាដោយការអនុវត្តតាមច្បាប់បញ្ញត្តិសាសនា។
View Translations
Language: English Urdu Spanish More ... (52)
More ...