عَنْ جُوَيْرِيَةَ أُمِّ المؤْمنينَ رَضيَ اللهُ عنها:
أَنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ خَرَجَ مِنْ عِنْدِهَا بُكْرَةً حِينَ صَلَّى الصُّبْحَ، وَهِيَ فِي مَسْجِدِهَا، ثُمَّ رَجَعَ بَعْدَ أَنْ أَضْحَى، وَهِيَ جَالِسَةٌ، فَقَالَ: «مَا زِلْتِ عَلَى الْحَالِ الَّتِي فَارَقْتُكِ عَلَيْهَا؟» قَالَتْ: نَعَمْ، قَالَ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «لَقَدْ قُلْتُ بَعْدَكِ أَرْبَعَ كَلِمَاتٍ، ثَلَاثَ مَرَّاتٍ، لَوْ وُزِنَتْ بِمَا قُلْتِ مُنْذُ الْيَوْمِ لَوَزَنَتْهُنَّ: سُبْحَانَ اللهِ وَبِحَمْدِهِ، عَدَدَ خَلْقِهِ وَرِضَا نَفْسِهِ وَزِنَةَ عَرْشِهِ وَمِدَادَ كَلِمَاتِهِ».

[صحيح] - [رواه مسلم] - [صحيح مسلم: 2726]
المزيــد ...

អំពី ជូវ៉ៃរីយ៉ះ អ៊ុមមុលមុមីនីន رضي الله عنها
ពិតណាស់ នាព្រឹកព្រលឹមមួយ ណាពី ﷺ លោកបានចេញពីផ្ទះរបស់នាង បន្ទាប់ពីលោកសឡាតស៊ូពុសរួច ខណៈដែលនាងនៅកន្លែងសឡាតរបស់នាង។ ក្រោយមក លោកបានត្រឡប់មកវិញនៅពេលថ្ងៃក្ដៅបន្ដិច ខណៈដែលនាងកំពុងអង្គុយដដែល។ ពេលនោះ លោកបានសួរថា៖ “តើអ្នកស្ថិតនៅក្នុងស្ថានភាពដែលខ្ញុំចាកចេញពីអ្នកទៅរហូតមែនទេ”? នាងបានឆ្លើយថា៖ ចាស៎។ ណាពី ﷺ ក៏បានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ បន្ទាប់ពីខ្ញុំចេញទៅ ខ្ញុំបានសូត្រនូវពាក្យពេចន៍បួនឃ្លាចំនួនបីដង។ ប្រសិនគេថ្លឹងពាក្យពេចន៍ទាំងនោះនឹងអ្វីដែលអ្នកបានសូត្រវាតាំងពីព្រឹកមក ប្រាកដជាវាមានទម្ងន់ធ្ងន់ជាងមិនខាន។ ពាក្យទាំងនោះគឺ سُبْحَانَ الله وَبِحَمْدِهِ عَدَدَ خَلْقِهِ ، وَرِضَا نَفْسِهِ ، وَزِنَةَ عَرْشِهِ ، وَمِدَادَ كَلِمَاتِهِ (អល់ឡោះជាម្ចាស់ដ៏មហាបរិសុទ្ធ។ រាល់ការសរសើរទាំងឡាយ គឺសម្រាប់ទ្រង់ក្នុងចំនួនស្មើនឹងអ្វីៗដែលទ្រង់បានបង្កើត អ្វីដែលទ្រង់ពេញចិត្ដ ទម្ងន់ស្មើនឹងអារ៉ស្ហ(បល្ល័ង្ក)របស់ទ្រង់ និងទឹកប៉ាកកាកត់ត្រាបន្ទូលរបស់ទ្រង់)។

[صحيح] - [رواه مسلم] - [صحيح مسلم - 2726]

Explanation

ណាពី ﷺ បានចេញពីផ្ទះភរិយារបស់លោក គឺអ៊ុមមុលមុមីនីន ជូវ៉ៃរីយ៉ះ رضي الله عنها នៅពេលព្រឹកព្រលឹម បន្ទាប់ពីលោកសឡាតស៊ូពុសរួច ខណៈដែលនាងកំពុងអង្គុយនៅកន្លែងសឡាតរបស់នាង។ បន្ទាប់មក លោកបានត្រឡប់មកវិញនៅពេលថ្ងៃត្រង់ ខណៈដែលនាងនៅអង្គុយត្រង់កន្លែងរបស់នាងដដែល។ ពេលនោះ លោកបានសួរថា៖ តើអូននៅតែស្ថិតក្នុងស្ថានភាពដូចពេលដែលបងចាកចេញទៅឬ? នាងឆ្លើយថា៖ ចាស៎ ពិតមែនហើយ។ ណាពី ﷺ ក៏បានមានប្រសាសន៍ថា៖ បន្ទាប់ពីបងចេញទៅ បងបានសូត្រនូវពាក្យពេចន៍បួនឃ្លាចំនួនបីដង។ ប្រសិនបើគេប្រៀបធៀបផលបុណ្យនៃពាក្យពេចន៍ទាំងនោះជាមួយនឹងអ្វីដែលអូនបានអង្គុយសូត្រពេញមួយព្រឹកនេះ ប្រាកដជាវាមានទម្ងន់ធ្ងន់ជាង។ ពាក្យទាំងនោះគឺ៖ سُبْحَانَ الله وَبِحَمْدِهِ عَدَدَ خَلْقِهِ ، وَرِضَا نَفْسِهِ ، وَزِنَةَ عَرْشِهِ ، وَمِدَادَ كَلِمَاتِهِ (អល់ឡោះជាម្ចាស់មហាបរិសុទ្ធ។ រាល់ការសរសើរទាំងឡាយ គឺតាមចំនួននៃអ្វីគ្រប់យ៉ាងដែលទ្រង់បានបង្កើត តាមការពេញចិត្តរបស់ទ្រង់ផ្ទាល់ ទម្ងន់ដូចនឹងអារ៉ស្ហ(បល្ល័ង្ក)របស់ទ្រង់ និងច្រើនដូចទឹកប៉ាកកាកត់ត្រាបន្ទូលរបស់ទ្រង់)។ មានន័យថា៖ អល់ឡោះជាម្ចាស់មហាបរិសុទ្ធ ទ្រង់ដ៏មហាខ្ពង់ខ្ពស់ ស្អាតស្អំពីភាពខ្វះខាតទាំងឡាយ។ រាល់ការសរសើរទាំងឡាយ ជាការសរសើរដ៏ស្រស់បំព្រងដែលទ្រង់បានបង្ហាញនោះ គឺគឺតាមចំនួននៃអ្វីគ្រប់យ៉ាងដែលទ្រង់បានបង្កើត ដោយគ្មាននរណាម្នាក់អាចរាប់ចំនួនរបស់វាបានឡើយក្រៅពីអល់ឡោះ។ តាមការពេញចិត្តរបស់ទ្រង់ផ្ទាល់ នោះគឺជាទំហំនៃសេចក្តីពេញចិត្តនៃទ្រង់អំពីអ្នកបម្រើដែលទ្រង់ពេញចិត្ត ហើយវាគឺជាអ្វីដែលមិនអាចកំណត់បានឡើយ។ ដោយទម្ងន់ដូចនឹងអារ៉ស្ហ(បល្ល័ង្ក)របស់ទ្រង់ ដែលជាការបង្កើតដ៏ធំបំផុត និងធ្ងន់បំផុត។ និងច្រើនដូចទឹកប៉ាកកាកត់ត្រាបន្ទូលរបស់ទ្រង់ ខណៈដែលបន្ទូលរបស់អល់ឡោះគឺមិនអាចគណនាអស់ និងគ្មានទីបញ្ចប់ឡើយ។ វារួមបញ្ចូលទិដ្ឋភាពទាំងបីដែលបានរៀបរាប់ខាងលើ នោះគឺបន្ទូលរបស់អល់ឡោះដែលគ្មានទីបញ្ចប់ក្នុងចំនួន គុណលក្ខណៈ និងវិសាលភាពឡើយ។ ប៉ុន្តែក្នុងន័យនេះគឺចង់បង្ហាញពីចំនួនដ៏ច្រើន ព្រោះលោកចាប់ផ្តើមដោយលើកឡើងនូវវត្ថុដែលមានចំនួនច្រើន គឺចំនួននៃការបង្កើតរបស់ទ្រង់ បន្ទាប់មកលើកឡើងពីអ្វីដែលកាន់តែមានឋានដ៏ខ្ពង់ខ្ពស់ គឺសេចក្តីពេញចិត្តរបស់ទ្រង់ផ្ទាល់ បន្ទាប់មកទម្ងន់នៃវត្ថុដ៏ធំបំផុត គឺអារ៉ស្ហ(បល្ល័ង្ក)បល្ល័ង្ក។ ដូច្នេះ ទីមួយគឺលើបរិមាណ និងចំនួន ទីពីរគឺលើគុណលក្ខណៈ ហើយទីបីគឺលើវិសាលភាព និងទម្ងន់។

Benefits from the Hadith

  1. បញ្ជាក់ពីឧត្តមភាពនៃពាក្យទាំងនេះ និងជំរុញឱ្យសូត្រវា។
  2. ពាក្យហ្ស៊ីកៀរទៅចំពោះអល់ឡោះខ្លះមានគុណតម្លៃខ្ពស់ជាងពាក្យហ្ស៊ីកៀរខ្លះទៀត។
  3. ចំពោះឃ្លា៖ “سُبْحَانَ الله وَبِحَمْدِهِ مِدَادَ كَلِمَاتِهِ” (អល់ឡោះជាម្ចាស់មហាបរិសុទ្ធ។ រាល់ការសរសើរទាំងឡាយ គឺតាមចំនួននៃអ្វីគ្រប់យ៉ាងដែលទ្រង់បានបង្កើត តាមការពេញចិត្តរបស់ទ្រង់ផ្ទាល់ ទម្ងន់ដូចនឹងអារ៉ស្ហ(បល្ល័ង្ក)របស់ទ្រង់ និងច្រើនដូចទឹកប៉ាកកាកត់ត្រាបន្ទូលរបស់ទ្រង់) អ៊ីម៉ាំ អាន់ណាវ៉ាវី បានបកស្រាយថា៖ អត្ថន័យរបស់វាគឺបញ្ជាក់នូវប្រការជាច្រើន ព្រោះមុនដំបូង លោកបានរៀបរាប់ពីអ្វីមួយដែលមានកំណត់ដោយចំនួនច្រើន គឺចំនួននៃអ្វីគ្រប់យ៉ាងដែលទ្រង់បង្កើត បន្ទាប់មក ទម្ងន់នៃបល្ល័ង្ក បន្ទាប់មក លោកបានលើកឡើងអំពីអ្វីមួយដែលធំជាងនេះ ហើយបញ្ជាក់ថាវាមិនអាចកំណត់ ចំនួនបានឡើយ ។
  4. អ៊ិពនុលក័យយិមបាននិយាយថា៖ "អ្វីដែលនៅក្នុងចិត្តនៃអ្នកដែលស៊ីគៀររំលឹកទៅចំពោះអល់ឡោះ នៅពេលដែលគេពោលថា៖ អល់ឡោះជាម្ចាស់មហាបរិសុទ្ធ។ រាល់ការសរសើរទាំងឡាយ គឺតាមចំនួននៃអ្វីគ្រប់យ៉ាងដែលទ្រង់បានបង្កើត...រហូតដល់ចប់ នោះការយល់ដឹង ភាពបរិសុទ្ធ និងការលើកតម្កើងចំពោះអល់ឡោះ ជាមួយនឹងចំនួនដែលបានរៀបរាប់គឺធំជាងអ្វីដែលនៅក្នុងចិត្តនៃអ្នកដែលស៊ីគៀររំលឹកទៅចំពោះអល់ឡោះ ដោយគ្រាន់តែពោលថា៖ អល់ឡោះជាម្ចាស់មហាបរិសុទ្ធ។
  5. ណែនាំអំពីពាក្យហ្ស៊ីកៀរខ្លីៗ តែមានអត្ថន័យទូលំទូលាយ តែទទួលបានផលបុណ្យច្រើន។
View Translations
Language: English Urdu Spanish More ... (39)
More ...