1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Virtues and Manners

ហាទីស្ហ “ពិតណាស់ ស្ហៃតនវាទាមទារអាហារដែលគេមិនរំលឹកនាមរបស់អល់ឡោះនៅពេលទទួលទានអាហារនោះ ហើយវាបានជំរុញកេ្មងស្រីនេះឲ្យមកដល់ដើម្បីវាអាចស៊ីអាហារនេះបាន។

عَنْ حُذَيْفَةَ رَضيَ اللهُ عنه قَالَ:
كُنَّا إِذَا حَضَرْنَا مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ طَعَامًا لَمْ نَضَعْ أَيْدِيَنَا حَتَّى يَبْدَأَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَيَضَعَ يَدَهُ، وَإِنَّا حَضَرْنَا مَعَهُ مَرَّةً طَعَامًا، فَجَاءَتْ جَارِيَةٌ كَأَنَّهَا تُدْفَعُ، فَذَهَبَتْ لِتَضَعَ يَدَهَا فِي الطَّعَامِ، فَأَخَذَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِيَدِهَا، ثُمَّ جَاءَ أَعْرَابِيٌّ كَأَنَّمَا يُدْفَعُ فَأَخَذَ بِيَدِهِ، فَقَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: «إِنَّ الشَّيْطَانَ يَسْتَحِلُّ الطَّعَامَ أَنْ لَا يُذْكَرَ اسْمُ اللهِ عَلَيْهِ، وَإِنَّهُ جَاءَ بِهَذِهِ الْجَارِيَةِ لِيَسْتَحِلَّ بِهَا فَأَخَذْتُ بِيَدِهَا، فَجَاءَ بِهَذَا الْأَعْرَابِيِّ لِيَسْتَحِلَّ بِهِ فَأَخَذْتُ بِيَدِهِ، وَالَّذِي نَفْسِي بِيَدِهِ، إِنَّ يَدَهُ فِي يَدِي مَعَ يَدِهَا».

អំពី ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា៖
នៅពេលពួកយើងចូលរួមទទួលទានអាហារជាមួយរ៉ស៊ូលុលឡោះ ﷺ ម្ដងៗ ពួកយើងមិនទាន់ដាក់ដៃរបស់ពួកយើង(ចាប់អាហារ)នោះឡើយ ទាល់តែរ៉ស៊ូលុលឡោះចាប់ផ្ដើមមុនដោយដាក់ដៃរបស់លោក(ចាប់អាហារ)។ មានពេលមួយនោះ ពួកយើងបានទទួលទានអាហារជាមួយលោក ស្រាប់តែមានកេ្មងស្រីម្នាក់បានមកដល់ហាក់ដូចជាត្រូវគេច្រាន។ នាងបានដាក់ដៃរបស់នាងនៅលើអាហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានចាប់ដៃរបស់នាង។ ក្រោយមក មកមានបុរសជនបទម្នាក់បានមកដល់ដូចត្រូវគេច្រានដែរ។ លោកក៏បានចាប់ដៃបុរសនោះទៀត ហើយលោកបានមានប្រសាសន៍ថា៖ “ពិតណាស់ ស្ហៃតនវាទាមទារអាហារដែលគេមិនរំលឹកនាមរបស់អល់ឡោះនៅពេលទទួលទានអាហារនោះ ហើយវាបានជំរុញកេ្មងស្រីនេះឲ្យមកដល់ដើម្បីវាអាចស៊ីអាហារនេះបាន។ ហេតុនេះហើយទើបខ្ញុំចាប់ដៃរបស់នាង។ ហើយវាបានជំរុញបុរសជនបទនេះឲ្យមកដល់ដើម្បីវាអាចស៊ីអាហារនេះបាន។ ដូចេ្នះហើយទើបខ្ញុំចាប់ដៃបុរសនោះ។ សូមស្បថនឹងអ្នកដែលជីវិតរបស់ខ្ញុំស្ថិតក្នុងដៃរបស់ទ្រង់ថា ពិតប្រាកដណាស់ ដៃរបស់ស្ហៃតននៅក្នុងដៃរបស់ខ្ញុំជាមួយនឹងដៃរបស់នាង”។

صحيح رواه مسلم صحيح مسلم - 2017

ពន្យល់

ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា ពិតប្រាកដណាស់ នៅពេលពួកគាត់ចូលរួមទទួលទានអាហារជាមួយណាពី ﷺ ម្ដងៗ គឺពួកគាត់មិនទាន់ដាក់ដៃរបស់ពួកគាត់ក្នុងអាហារឡើយ ទាល់តែរ៉ស៊ូលុលឡោះចាប់ផ្ដើមមុនដោយដាក់ដៃរបស់លោកចាប់អាហារ។ មានពេលមួយនោះ ពួកយើងបានទទួលទានអាហារជាមួយលោក ស្រាប់តែមានកេ្មងស្រីម្នាក់បានមកដល់យ៉ាងលឿនហាក់ដូចជាត្រូវគេច្រាន។ នាងបានដាក់ដៃរបស់នាងក្នុងអាហារនោះ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានចាប់ដៃរបស់នាង។ ក្រោយមក មកមានបុរសជនបទម្នាក់បានមកដល់យ៉ាងលឿន ដូចត្រូវគេរុញដែរ។ ណាពី ﷺ ក៏បានចាប់ដៃបុរសនោះទៀតមុននឹងដៃនោះប៉ះអាហារ ហើយលោកបានមានប្រសាសន៍ថា៖ ពិតប្រាកដណាស់ ស្ហៃតនវាអាចស៊ីអាហារបាននៅពេលណាដែលមនុស្សទទួលទានអាហារនោះដោយមិនបានរំលឹកនាមរបស់អល់ឡោះ(សូត្រ بسم الله) ហើយវាបានជំរុញកេ្មងស្រីនេះឲ្យមកដល់ដើម្បីវាអាចស៊ីអាហារនេះបាន។ ហេតុនេះហើយទើបខ្ញុំចាប់ដៃរបស់នាង។ ហើយវាបានជំរុញបុរសជនបទនេះឲ្យមកដល់ដើម្បីវាអាចស៊ីអាហារនេះបាន។ ដូចេ្នះហើយទើបខ្ញុំចាប់ដៃបុរសនោះ។ សូមស្បថនឹងអ្នកដែលអាយុជីវិតរបស់ខ្ញុំស្ថិតក្នុងដៃរបស់ទ្រង់! ពិតប្រាកដណាស់ ដៃរបស់ស្ហៃតននៅក្នុងដៃរបស់ខ្ញុំជាមួយនឹងដៃរបស់នាង។ ក្រោយមក លោកបានរំលឹកនាមអល់ឡោះ(សូត្រ بسم الله) ហើយក៏ទទួលទាន។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ការគោរពរបស់សហាហ្ពាត់ رضي الله عنهم ចំពោះរ៉ស៊ូលុលឡោះ ﷺ និងសុជីវធម៌របស់ពួកគាត់ជាមួយលោក។
  2. ក្នុងចំណោមសុជីវធម៌នៃការទទួលទានអាហារ គឺអ្នកមានអាយុតិច គប្បីរង់ចាំអ្នកមានអាយុច្រើន និងអ្នកដែលមានគុណសម្បត្តិចាប់ផ្តើមទទួលទានអាហារមុន។
  3. ស្ហៃតនអាចរុញច្រានបុគ្គលដែលធ្វេសប្រហែសឲ្យធ្វើនូវកិច្ចការមួយចំនួនដែលវាពេញចិត្តដើម្បីឈានទៅដល់គោលបំណងដែលវាចង់បាន ដែលក្នុងចំណោមនោះ គឺដូចអ្វីដែលមានបញ្ជាក់ក្នុងហាទីស្ហនេះ។
  4. អាន់ណាវ៉ាវី បាននិយាយថា៖ សាសនវិទូឥស្លាមបាននិយាយថា៖ ស៊ូណិតសូត្រ “بسم الله”ឮៗដើម្បីឲ្យអ្នកផ្សេងឮ និងរំលឹកពួកគេឲ្យសូត្រផងដែរ។
  5. នៅពេលដែលនរណាម្នាក់មកដល់ចង់ទទួលទានអាហារ ហើយអ្នកមិនឮគេសូត្រ“بسم الله”ទេនោះ អ្នកត្រូវចាប់ដៃជននោះ រហូតដល់គេសូត្រ“بسم الله”។
  6. ចាំបាច់ត្រូវកែប្រែអំពើអាក្រក់ចំពោះអ្នកដែលមានចំណេះដឹង ហើយត្រូវកែប្រែអំពើអាក្រក់ដោយដៃចំពោះអ្នកដែលមានលទ្ធភាព។
  7. ហាទីស្ហនេះ គឺជាសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងរបស់រ៉ស៊ូលុលឡោះ ﷺ ខណៈដែលអល់ឡោះជាម្ចាស់បានឲ្យលោកដឹងនូវអ្វីដែលបានកើតឡើងក្នុងរឿងនេះ។
  8. ស្ហៃតនមិនអាចស៊ីអាហាររបស់អ្នកមានជំនឿបានឡើយ លើកលែងតែគេមិនបានសូត្រ“بسم الله”ចំពោះអាហារនោះ។
  9. គប្បីបង្រៀនមនុស្សនូវសុជីវធម៌នៃការទទួលទាន និងផឹកនៅក្នុងសាសនាឥស្លាម។
  10. ស៊ូណិតធ្វើការស្បថដើម្បីបញ្ជាក់ ឬសង្កត់ធ្ងន់ពីកិច្ចការនោះដល់អ្នកស្តាប់។
  11. អាន់ណាវ៉ាវី បាននិយាយថា៖ ការសូត្រ“بسم الله”នៅពេលផឹកទឹក ផឹកទឹកដោះគោ ទឹកឃ្មុំ សម្ល ថ្នាំ និងភេសជ្ជៈផ្សេងៗទៀត គឺដូចការសូត្រ“بسم الله”ទៅលើអាហារដែរ។
  12. អាន់ណាវ៉ាវី បាននិយាយថា៖ ប្រសិនបើគេមិនបានសូត្រ“بسم الله”នៅពេលចាប់ផ្តើមទទួលទានអាហារដោយចេតនា ឬដោយភ្លេច ឬមិនដឹង ឬត្រូវគេបង្ខំ ឬក៏មូលហេតុផ្សេងទៀត ក្រោយមក គេអាចសូត្រ“بسم الله”បាននៅក្នុងអំឡុងពេលទទួលទាននោះ ស៊ូណិតឲ្យគេសូត្រ“بسم الله” ដោយសូត្រថា៖ “بسم الله أوله وآخره” ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ដែលលោកបានមានប្រសាសន៍ថា៖ “នៅពេលនរណាម្នាក់នៃពួកអ្នកទទួលទានអាហារ ចូរឲ្យគេរំលឹកនាមអល់ឡោះ(សូត្រ“بسم الله”)។ តែប្រសិនបើគេភេ្លចរំលឹកដល់អល់ឡោះនៅពេលចាប់ផ្ដើមទទួលទាន ចូរឲ្យគេសូត្រថា៖ “بسم الله أوله وآخره”។

បង្ហាញការបកប្រែ

37 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
MY မြန်မာ البورمية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ الكانادا
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية