1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Jurisprudence and Juristic Principles

ហាទីស្ហ រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនពួកយើងនូវការសុំជម្រើសពីអល់ឡោះ(អ៊ីស្ទីខរ៉ោះ)នៅក្នុងកិច្ចការទាំងឡាយដូចដែលលោកបានបង្រៀនពួកយើងនូវស៊ូរ៉ោះមួយនៃគម្ពីរគួរអានដូច្នោះដែរ។

عن جَابِرِ بْنِ عَبْدِ اللَّهِ رَضِيَ اللَّهُ عَنْهُمَا، قَالَ:
كَانَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يُعَلِّمُنَا الِاسْتِخَارَةَ فِي الْأُمُورِ كَمَا يُعَلِّمُنَا السُّورَةَ مِنَ الْقُرْآنِ، يَقُولُ: «إِذَا هَمَّ أَحَدُكُمْ بِالْأَمْرِ فَلْيَرْكَعْ رَكْعَتَيْنِ مِنْ غَيْرِ الْفَرِيضَةِ، ثُمَّ لِيَقُلِ: اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي» أَوْ قَالَ: «فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي» قَالَ: «وَيُسَمِّي حَاجَتَه».

អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖
រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនពួកយើងនូវការសុំជម្រើសពីអល់ឡោះ(អ៊ីស្ទីខរ៉ោះ)នៅក្នុងកិច្ចការទាំងឡាយដូចដែលលោកបានបង្រៀនពួកយើងនូវស៊ូរ៉ោះមួយនៃគម្ពីរគួរអានដូច្នោះដែរ។ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់នៃពួកអ្នកមានបំណងធ្វើកិច្ចការអ្វីមួយ ចូរឲ្យគេសឡាតពីររ៉ក្អាត់ក្រៅពីសឡាតកាតព្វកិច្ច។ បន្ទាប់មក ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي ( (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំឱ្យទ្រង់ប្រទាននូវអ្វីដែលល្អបំផុត ដោយចំណេះដឹងរបស់ទ្រង់។ ខ្ញុំសុំពីទ្រង់មេត្ដាកំណត់(អ្វីដែលល្អឲ្យខ្ញុំ)ដោយលទ្ធភាពរបស់ទ្រង់ ហើយខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសដ៏ធំធេងរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាព។ ចំណែកខ្ញុំគ្មានអានុភាពអ្វីឡើយ។ ទ្រង់ជាអ្នកដឹងបំផុត។ ចំណែកខ្ញុំវិញមិនដឹងអ្វីឡើយ ហើយទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។ ឱអល់ឡោះជាម្ចាស់! ប្រសិនបើទ្រង់ដឹងថា កិច្ចការនេះ ល្អសម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់កំណត់វាឲ្យខ្ញុំ និងសម្រួលវាដល់ខ្ញុំផង។ បន្ទាប់មក សូមទ្រង់មេត្តាផ្តល់ពរជ័យដល់ខ្ញុំចំពោះវាផង។ តែប្រសិនបើទ្រង់ដឹងថា កិច្ចការនេះអាក្រក់សម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់មេត្ដាបញ្ចៀសវាអំពីខ្ញុំ បញ្ចៀសខ្ញុំអំពីវា និងកំណត់ឲ្យខ្ញុំនូវអ្វីដែលល្អផង ទោះជានៅទីកន្លែងណាក៏ដោយ។ បន្ទាប់មក សូមទ្រង់មេត្តាធ្វើឲ្យខ្ញុំមានចិត្ដស្កប់ស្កល់ចំពោះវាផង”។ លោកបានមានប្រសាសន៍ថា៖ “ហើយគេត្រូវពោលឈ្មោះតម្រូវការរបស់ខ្លួន(នៅត្រង់ពាក្យ “កិច្ចការនេះ”)”។

صحيح رواه البخاري صحيح البخاري - 1162

ពន្យល់

នៅពេលដែលជនមូស្លីមណាម្នាក់ចង់ធ្វើកិច្ចការអ្វីមួយដែលខ្លួនមិនដឹងថា ត្រឹមត្រូវឬអត់ គឺគេបង្គាប់ប្រើឲ្យសឡាតអ៊ីស្ទីខរ៉ោះ(សឡាតសុំជម្រើសពីអល់ឡោះ) ដោយណាពី ﷺ លោកបានបង្រៀនសឡាតនេះដល់បណ្តាសហាហ្ពាត់របស់លោក رضي الله عنهم ដូចដែលលោកបានបង្រៀនពួកគេនូវស៊ូរ៉ោះមួយនៃគម្ពីរគួរអានដូច្នោះដែរ។ គេត្រូវសឡាតពីររ៉ក្អាត់ក្រៅពីសឡាតដែលជាកាតព្វកិច្ច(សឡាតហ្វើរទូ)។ បន្ទាប់មក គេត្រូវបួងសួងសុំទូអាទៅកាន់អល់ឡោះជាម្ចាស់ដោយសូត្រថា៖ اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំឱ្យទ្រង់ប្រទាននូវអ្វីដែលល្អបំផុត ដោយចំណេះដឹងរបស់ទ្រង់។ ខ្ញុំសុំពីទ្រង់មេត្ដាកំណត់(អ្វីដែលល្អឲ្យខ្ញុំ)ដោយលទ្ធភាពរបស់ទ្រង់ ហើយខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសដ៏ធំធេងរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាព។ ចំណែកខ្ញុំគ្មានអានុភាពអ្វីឡើយ។ ទ្រង់ជាអ្នកដឹងបំផុត។ ចំណែកខ្ញុំវិញមិនដឹងអ្វីឡើយ ហើយទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។ ឱអល់ឡោះជាម្ចាស់! ប្រសិនបើទ្រង់ដឹងថា កិច្ចការនេះ ល្អសម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់កំណត់វាឲ្យខ្ញុំ និងសម្រួលវាដល់ខ្ញុំផង។ បន្ទាប់មក សូមទ្រង់មេត្តាផ្តល់ពរជ័យដល់ខ្ញុំចំពោះវាផង។ តែប្រសិនបើទ្រង់ដឹងថា កិច្ចការនេះអាក្រក់សម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់មេត្ដាបញ្ចៀសវាអំពីខ្ញុំ បញ្ចៀសខ្ញុំអំពីវា និងកំណត់ឲ្យខ្ញុំនូវអ្វីដែលល្អផង ទោះជានៅទីកន្លែងណាក៏ដោយ។ បន្ទាប់មក សូមទ្រង់មេត្តាធ្វើឲ្យខ្ញុំមានចិត្ដស្កប់ស្កល់ចំពោះវាផង)។ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំឱ្យទ្រង់ប្រទាននូវអ្វីដែលល្អបំផុត ចំពោះប្រការមួយដ៏ល្អបំផុតក្នុងចំណោមប្រការពីរ ដោយចំណេះដឹងរបស់ទ្រង់ដែលធំទូលាយ និងគ្របដណ្តប់លើអ្វីៗទាំងអស់។ ខ្ញុំសុំពីទ្រង់មេត្ដាកំណត់ និងប្រទាននូវសមត្ថភាពដល់រូបខ្ញុំ ដោយសមត្ថភាពរបស់ទ្រង់ដែលគ្មានអ្វីដែលទ្រង់អសមត្ថភាពឡើយ ព្រោះគ្មានអានុភាព និងអំណាចណាបានមកដោយខ្ញុំខ្លួនឯងឡើយ លើកលែងតែមកអំពីទ្រង់ប៉ុណ្ណោះ។ ហើយខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសដ៏ធំធេង និងទូលំទូលាយរបស់ទ្រង់ ព្រោះក្តីសប្បុរសអំពីទ្រង់ គឺជាក្តីសប្បុរសដ៏ល្អបរិសុទ្ធ គ្មាននរណាម្នាក់មានសិទ្ធិចំពោះពរជ័យដែលអ្នកបានបំពេញនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាពលើអ្វីៗទាំងអស់។ ចំណែកខ្ញុំវិញ ទន់ខ្សោយ គ្មានអានុភាពលើអ្វីមួយឡើយ លើកលែងតែមានការជួយពីទ្រង់ប៉ុណ្ណោះ។ ទ្រង់ជាអ្នកដឹងបំផុតតាមរយៈចំណេះដឹងដ៏ទូលំទូលាយរបស់ទ្រង់គ្របដណ្តប់ ជ្រួតជ្រាតលើអ្វីៗទាំងអស់ ទាំងខាងក្រៅ និងខាងក្នុង ឬទាំងប្រការល្អ ទាំងប្រការអាក្រក់។ ចំណែកឯខ្ញុំវិញមិនដឹងអ្វីឡើយ លើកលែងតែទ្រង់ចង្អុលបង្ហាញប៉ុណ្ណោះ។ ហើយទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។ ប្រាជ្ញាញាណរបស់ទ្រង់ធំធេងគ្មានព្រំដែន ហើយមានអំណាចពិតប្រាកដ ដែលច្បាស់នឹងត្រូវអនុវត្ត។ ប៉ុន្តែក្រៅពីទ្រង់ គឺគ្មានអ្វីបន្តិចអំពីប្រការទាំងនោះឡើយ លើកលែងតែអ្វីដែលទ្រង់បានកំណត់សម្រាប់គេ និងអ្វីដែលទ្រង់បានផ្តល់ឱ្យគេនូវអំណាច ឬចំណេះដឹងដើម្បីអនុវត្តប៉ុណ្ណោះ។ បន្ទាប់មក អ្នកមូស្លីមត្រូវបួងសួងទៅកាន់ព្រះជាម្ចាស់របស់ខ្លួន ហើយប្រាប់ពីឈ្មោះតម្រូវការរបស់ខ្លួនដោយពោលថា៖ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសូមប្រគល់កិច្ចការរបស់ខ្ញុំទៅកាន់ទ្រង់។ ដូចនេះ ប្រសិនបើទ្រង់ដឹងថា កិច្ចការនេះ (គេត្រូវពោលឈ្មោះកិច្ចការនោះ ដូចជា ការទិញផ្ទះនេះ ឬការទិញរថយន្តនេះ ឬការរៀបការជាមួយនឹងស្ត្រីម្នាក់នេះ ជាអាទិ៍) ប្រសិនបើទ្រង់ដឹងថា កិច្ចការនេះល្អសម្រាប់ខ្ញុំទាំងចំពោះសាសនារបស់ខ្ញុំដែលវាជាអ្នកការពារកិច្ចការរបស់ខ្ញុំ ល្អចំពោះការរស់នៅរបស់ខ្ញុំនៅក្នុងលោកិយ និងល្អចំពោះលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត” ទាំងក្នុងលោកិយ និងថ្ងៃបរលោក សូមទ្រង់កំណត់វា រៀបចំវា និងសម្រេចវាឲ្យខ្ញុំ និងសម្រួលវាដល់ខ្ញុំផង។ បន្ទាប់មក សូមទ្រង់មេត្តាផ្តល់នូវពរជ័យ និងភាពចម្រុងចម្រើនដល់ខ្ញុំចំពោះវាផង។ តែប្រសិនបើទ្រង់ដឹងថា កិច្ចការដែលខ្ញុំសុំឲ្យទ្រង់ជ្រើសរើសឲ្យនេះអាក្រក់សម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត” សូមទ្រង់មេត្ដាបញ្ចៀសវាអំពីខ្ញុំ បញ្ចៀសខ្ញុំអំពីវា និងកំណត់ឲ្យខ្ញុំនូវអ្វីដែលល្អផង ទោះជានៅទីកន្លែងណាក៏ដោយ។ បន្ទាប់មក សូមទ្រង់មេត្តាធ្វើឲ្យខ្ញុំមានចិត្ដស្កប់ស្កល់ចំពោះវា ក៏ដូចជាចំពោះគ្រប់ការកំណត់របស់ទ្រង់ទាំងអស់ ទាំងអ្វីដែលខ្ញុំពេញចិត្ត ទាំងអ្វីដែលខ្ញុំមិនពេញចិត្ត។

មេរៀនដែលទាញបានពីហាទីស្ហ

  1. បង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ណាពី ﷺ ក្នុងការបង្រៀនបណ្តាសហាហ្ពាត់របស់លោក رضي الله عنهم អំពីសឡាតនេះ ត្បិតវាមានផលប្រយោជន៍ និងប្រការល្អយ៉ាងធំធេង។
  2. ស៊ូណិតសុំជម្រើសពីអល់ឡោះ(អ៊ីស្ទីខរ៉ោះ) និងសូត្រទូអាដែលមានភស្តុតាងបញ្ជាក់ពីណាពី ﷺ បន្ទាប់ពីនោះ។
  3. ការសុំជម្រើសពីអល់ឡោះ ឬអ៊ីស្ទីខរ៉ោះ ជាប្រការស៊ូណិតចំពោះប្រការទាំងឡាយដែលច្បាប់ឥស្លាមអនុញ្ញាត(មូហ្ពាស)ដែលរូបគេមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។ គេមិនអាចសុំជម្រើសពីអល់ឡោះចំពោះប្រការដែលជាកាតព្វកិច្ច(វ៉ាជិប) ឬប្រការគួរគប្បីធ្វើ(ស៊ូណិត)នោះឡើយ ព្រោះជាគោលការណ៍ គឺគេត្រូវតែធ្វើវា។ ក៏ប៉ុន្តែ គេអាចសុំជម្រើសពីអល់ឡោះ ឬធ្វើអ៊ីស្ទីខរ៉ោះនេះសម្រាប់កិច្ចការដែលទាក់ទងនឹងប្រការទាំងនោះ ដូចជាការជ្រើសរើសអ្នករួមដំណើរជាមួយសម្រាប់ការធ្វើអ៊ុមរ៉ោះ ឬហាជ្ជីជាដើម។
  4. ប្រការដែលជាកាតព្វកិច្ច(ប្រការវ៉ាជិប) និងប្រការដែលគួរគប្បីធ្វើ(ប្រការស៊ូណិត) គឺគេមិនត្រូវសុំជម្រើសពីអល់ឡោះក្នុងការធ្វើវានោះទេ។ រីឯប្រការដែលគេហាមឃាត់(ប្រការហារ៉ាំ) និងប្រការដែលមិនគួរធ្វើ(ប្រការម៉ាក្រុះ)វិញ គឺគេមិនត្រូវសុំជម្រើសពីអល់ឡោះក្នុងការបោះបង់វានោះទេ។
  5. ត្រូវសូត្រទូអាបន្ទាប់ពីសឡាតរួច ដោយយោងតាមប្រសាសន៍របស់ណាពី ﷺ ថា៖ “បន្ទាប់មក ចូរឲ្យគេសូត្រថា....”។ ប៉ុន្តែប្រសិនបើគេសូត្រមុនឲ្យសាឡាម ក៏គ្មានបញ្ហាអ្វីដែរ។
  6. ចាំបាច់លើខ្ញុំបម្រើអល់ឡោះត្រូវប្រគល់កិច្ចការទាំងឡាយរបស់គេទៅកាន់អល់ឡោះជាម្ចាស់ ហើយបោះបង់ចោលនូវការគិតថា កម្លាំងនិងអំណាចគឺបានមកដោយខ្លួនឯង ព្រោះគ្មានកម្លាំងនិងអំណាចនោះឡើយ មិនគ្មានការជួយពីអល់ឡោះនោះ។

បង្ហាញការបកប្រែ

44 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
MY မြန်မာ البورمية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
MOS Moore الموري
MG Malagasy المالاجاشية
KN ಕನ್ನಡ الكانادا
WO Wolof الولوف
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية