1. ទំព័រ​ដេីម
  2. បញ្ជីទាំងអស់
  3. Jurisprudence and Juristic Principles

ហាទីស្ហ ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយផ្លូវធ្វើដំណើរនានាត្រូវកាត់ផ្តាច់អស់ហើយ។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។

عَنْ أَنَسِ بْنِ مَالِكٍ رَضيَ اللهُ عنهُ:
أَنَّ رَجُلًا دَخَلَ المَسْجِدَ يَوْمَ جُمُعَةٍ مِنْ بَابٍ كَانَ نَحْوَ دَارِ القَضَاءِ، وَرَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَائِمٌ يَخْطُبُ، فَاسْتَقْبَلَ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَائِمًا، ثُمَّ قَالَ: يَا رَسُولَ اللَّهِ، هَلَكَتِ الأَمْوَالُ وَانْقَطَعْتِ السُّبُلُ، فَادْعُ اللَّهَ يُغِيثُنَا، فَرَفَعَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَدَيْهِ، ثُمَّ قَالَ: «اللَّهُمَّ أَغِثْنَا، اللَّهُمَّ أَغِثْنَا، اللَّهُمَّ أَغِثْنَا» قَالَ أَنَسٌ: وَلا وَاللَّهِ، مَا نَرَى فِي السَّمَاءِ مِنْ سَحَابٍ وَلَا قَزَعَةً، وَمَا بَيْنَنَا وَبَيْنَ سَلْعٍ مِنْ بَيْتٍ وَلَا دَارٍ، قَالَ: فَطَلَعَتْ مِنْ وَرَائِهِ سَحَابَةٌ مِثْلُ التُّرْسِ، فَلَمَّا تَوَسَّطَتِ السَّمَاءَ انْتَشَرَتْ، ثُمَّ أَمْطَرَتْ، فَلَا وَاللَّهِ، مَا رَأَيْنَا الشَّمْسَ سِتًّا، ثُمَّ دَخَلَ رَجُلٌ مِنْ ذَلِكَ البَابِ فِي الجُمُعَةِ، وَرَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَائِمٌ يَخْطُبُ، فَاسْتَقْبَلَهُ قَائِمًا، فَقَالَ: يَا رَسُولَ اللَّهِ، هَلَكَتِ الأَمْوَالُ، وَانْقَطَعَتِ السُّبُلُ، فَادْعُ اللَّهَ يُمْسِكْهَا عَنَّا، قَالَ: فَرَفَعَ رَسُولُ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَدَيْهِ، ثُمَّ قَالَ: «اللَّهُمَّ حَوَالَيْنَا وَلَا عَلَيْنَا، اللَّهُمَّ عَلَى الآكَامِ وَالظِّرَابِ، وَبُطُونِ الأَوْدِيَةِ، وَمَنَابِتِ الشَّجَرِ» قَالَ: فَأَقْلَعَتْ، وَخَرَجْنَا نَمْشِي فِي الشَّمْسِ، قَالَ شَرِيكٌ: سَأَلْتُ أَنَسَ بْنَ مَالِكٍ: أَهُوَ الرَّجُلُ الأَوَّلُ؟ فَقَالَ: «مَا أَدْرِي».

អំពី អាណាស ពិន ម៉ាលិក رضي الله عنه
ពិតណាស់ មានបុរសម្នាក់បានចូលទៅក្នុងម៉ាស្ជិទនៅថ្ងៃសុក្រតាមទ្វារដែលបែរឆ្ពោះទៅកន្លែងកាត់ក្តី ខណៈពេលដែលរ៉ស៊ូលុលឡោះ ﷺ កំពុងឈរថ្លែងសុន្ទរកថា(សូត្រឃុតហ្ពះ)។ បុរសនោះបានឈរតម្រង់មុខទៅកាន់រ៉ស៊ូលុលឡោះ ﷺ រួចនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយផ្លូវធ្វើដំណើរនានាត្រូវកាត់ផ្តាច់អស់ហើយ។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានលើកដៃទាំងពីរឡើង រួចបួងសួងថា៖ “ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង”។ អាណាស បាននិយាយថា៖ ជាការពិតណាស់ សូមស្បថនឹងអល់ឡោះ! នៅពេលនោះ ពួកយើងមិនឃើញមានពពក ឬដុំពពកសូម្បីតែបន្តិចនៅលើផ្ទៃមេឃនោះឡើយ ហើយក៏គ្មានផ្ទះ ឬលំនៅឋានណាមួយនៅចន្លោះពួកយើង និងភ្នំស៊ីឡាក់នោះដែរ។ គាត់បានបន្តថា៖ ភ្លាមនោះ មានដុំពពកដ៏ធំមួយប្រៀបដូចខែលបានលេចចេញពីក្រោយភ្នំ។ ពេលពពកនោះអណ្តែតដល់កណ្តាលផ្ទៃមេឃ វាក៏បានរីកសាយ។ បន្ទាប់មក ភ្លៀងក៏បង្អុរមក។ ជាការពិតណាស់ សូមស្បថនឹងអល់ឡោះ! ពួកយើងមិនបានឃើញព្រះអាទិត្យអស់រយៈពេលប្រាំមួយថ្ងៃពេញ។ បន្ទាប់មក នៅថ្ងៃសុក្របន្ទាប់ មានបុរសម្នាក់បានចូលមកតាមទ្វារដដែល ខណៈដែលរ៉ស៊ូលុលឡោះ ﷺ កំពុងឈរថ្លែងសុន្ទរកថា។ បុរសនោះបានឈរតម្រង់ទៅរកលោក ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយផ្លូវធ្វើដំណើរនានាត្រូវកាត់ផ្តាច់អស់ហើយ។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសូមទ្រង់មេត្តាបញ្ឈប់ភ្លៀងពីពួកយើងផង។ អាណាសបាននិយាយថា៖ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានលើកដៃទាំងពីរឡើង រួចបួងសួងថា៖ “ឱអល់ឡោះជាម្ចាស់! សូមមេត្តាបញ្ជូនភ្លៀងទៅកាន់តំបន់ជុំវិញពួកយើង និងកុំបង្អុរវាមកលើពួកយើង! ឱអល់ឡោះជាម្ចាស់! សូមមេត្តាបញ្ជូនភ្លៀងទៅកាន់ខ្ពង់រាប កូនភ្នំ ជ្រលងភ្នំ និងកន្លែងដែលរុក្ខជាតិដុះផង”។ អាណាសបានបន្តថា៖ ភ្លាមនោះ ភ្លៀងបានរាំង ហើយពួកយើងក៏បានចេញដើរក្រោមពន្លឺថ្ងៃវិញ។ ស្ហារីក បាននិយាយថា៖ ខ្ញុំបានសួរអាណាសថា៖ តើបុរសដែលចូលមកនោះ ជាបុរសទីមួយនោះឬ? គាត់បានឆ្លើយថា៖ ខ្ញុំមិនដឹងទេ។

صحيح متفق عليه صحيح البخاري - 1014

ពន្យល់

មានបុរសអារ៉ាប់ជនបទម្នាក់បានចូលក្នុងម៉ាស្ជិទណាពី ﷺ នៅថ្ងៃសុក្រតាមទ្វារខាងលិចម៉ាស្ជិតដែលបែរឆ្ពោះទៅផ្ទះអ៊ូមើរ ពិន អាល់ខត្តប رضي الله عنه ខណៈដែលរ៉ស៊ូលុលឡោះ ﷺ កំពុងឈរថ្លែងសុន្ទរកថា។ បុរសនោះបានឈរតម្រង់មុខទៅកាន់ណាពី ﷺ ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ហ្វូងសត្វបានងាប់ហិនហោច ហើយធ្វើដំណើរនានាត្រូវកាត់ផ្តាច់ដោយសារតែសត្វសម្រាប់ដឹកជញ្ជូនមនុស្សបានងាប់ ឬខ្សោយកម្លាំងដោយសារតែភាពអត់ឃ្លាន។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះជាម្ចាស់សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ បានលើកដៃទាំងពីរឡើង រួចបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង។ អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! នៅពេលនោះ ពួកយើងមិនឃើញមានដុំពពកសូម្បីតែបន្តិចសោះឡើយនៅលើផ្ទៃមេឃ ហើយនៅចន្លោះរវាងពួកយើងដែលនៅក្នុងម៉ាស្ជិត និងភ្នំស៊ីឡាក់ដែលស្ថិតនៅខាងលិចម៉ាស្ជិតដែលជាទិសដៅពពកតែងតែមកពីទីនោះ ក៏គ្មានផ្ទះ ឬលំនៅឋានណាមួយដែលបាំងបិទមិនឲ្យពួកយើងមើលឃើញពពកនោះដែរ។ អាណាស رضي الله عنه បានបន្តថា៖ ភ្លាមនោះ មានដុំពពកដ៏ធំមួយប្រៀបដូចខែលបានលេចចេញពីក្រោយភ្នំមក។ ពេលពពកនោះរសាត់ដល់កណ្តាលផ្ទៃមេឃនៃក្រុងម៉ាទីណះ វាក៏បានរីកសាយ។ បន្ទាប់មក ភ្លៀងក៏បានបង្អុរចុះមក។ សូមស្បថនឹងអល់ឡោះ! ពួកយើងមិនបានឃើញព្រះអាទិត្យឡើយដោយសារតែមេឃភ្លៀង រហូតដល់ថ្ងៃសុក្របន្ទាប់ នៅពេលដែលបុរសដដែលនោះបានចូលមកតាមទ្វារដដែល ខណៈដែលរ៉ស៊ូលុលឡោះ ﷺ កំពុងឈរថ្លែងសុន្ទរកថា។ បុរសនោះបានឈរតម្រង់ទៅរកលោក ហើយនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ទ្រព្យសម្បត្តិបានរងការខូចខាត ហើយផ្លូវធ្វើដំណើរនានាត្រូវកាត់ផ្តាច់អស់ហើយ។ ហេតុនេះ សូមលោកបួងសួងដល់អល់ឡោះសូមទ្រង់មេត្តាបញ្ឈប់ភ្លៀងពីពួកយើងផង។ អាណាសបាននិយាយថា៖ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ ក៏បានលើកដៃទាំងពីរឡើង រួចបួងសួងថា៖ ឱអល់ឡោះជាម្ចាស់! សូមមេត្តាបង្វែរទឹកភ្លៀងទៅកាន់តំបន់ជុំវិញយើង និងកុំបង្អុរវាមកលើពួកយើង! ឱអល់ឡោះជាម្ចាស់! សូមមេត្តាបញ្ជូនភ្លៀងទៅកាន់ខ្ពង់រាប កូនភ្នំ ជ្រលងភ្នំ និងកន្លែងដែលរុក្ខជាតិដុះផង។ គាត់បានបន្តថា៖ ពេលនោះ ភ្លៀងក៏បានរាំង ហើយពួកយើងក៏បានចេញដើរក្រោមពន្លឺថ្ងៃវិញ។

មេរៀនដែលទាញបានពីហាទីស្ហ

  1. ការធ្វើនូវមូលហេតុដែលនាំឲ្យទទួលបានលាភសក្ការៈដូចជា ការបួងសួង និងការធ្វើដំណើរលើផែនដី គឺមិនផ្ទុយនឹងការប្រគល់ការទុកចិត្តលើអល់ឡោះឡើយ។
  2. ស៊ូណិតបួងសួងសុំទឹកភ្លៀងនឹងទូអាដែលណាពី ﷺ លោកបានបួងសួងនេះ(គឺសូត្រថា៖ “اللَّهُمَّ أَغِثْنَا” ចំនួនបីដង ដែលមានន័យថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាបញ្ចុះទឹកភ្លៀងដល់ពួកយើងផង)។
  3. អនុញ្ញាតក្នុងការសុំឲ្យមេឃស្រឡះ(សុំឲ្យភ្លៀងឈប់ធ្លាក់)នៅពេលដែលរងផលប៉ះពាល់ដោយសារភ្លៀងខ្លាំង ហើយកំណត់ឲ្យភ្លៀងបន្តធ្លាក់តែលើកូនភ្នំ ខ្ពង់រាប និងបាតជ្រលងដងអូរវិញ ព្រោះកន្លែងទាំងនោះ សមស្របសម្រាប់ការដាំដុះ និងការចិញ្ចឹមសត្វ។
  4. អនុញ្ញាតឲ្យសុំឲ្យអ្នកដែលរូបគេគិតថាជាមនុស្សល្អ និងជាអ្នកដែលកោតខ្លាចអល់ឡោះដែលមានវត្តមានឲ្យបួងសួងសុំពីអល់ឡោះឲ្យ។ នេះជាការបួងសួងតាមរយៈអ្នកកណ្តាល(តាវ៉ាស្ស៊ុល)ដែលគេអនុញ្ញាត។ ចំណែកឯការបួងសួងតាមរយៈឋានៈរបស់បុគ្គលណាម្នាក់ក្នុងចំណោមសត្វលោករបស់អល់ឡោះ មិនថាអ្នកនោះនៅមានជីវិត ឬស្លាប់ទៅហើយក៏ដោយ គឺមិនត្រូវបានអនុញ្ញាតឡើយ ព្រោះវាជាផ្លូវឆ្ពោះទៅកាន់ប្រការស្ហ៊ីរិក។
  5. បង្គាប់ប្រើឲ្យធ្វើការទទូចអង្វរករនៅពេលបួងសួង និងបួងសួងដដែលៗ។
  6. អនុញ្ញាតឲ្យនិយាយជាមួយនឹងខទីបជុមអាត់ក្នុងករណីចាំបាច់។
  7. បង្ហាញពីសមត្ថភាពដ៏អស្ចារ្យរបស់អល់ឡោះជាម្ចាស់ក្នុងការធ្វើឲ្យភ្លៀងធ្លាក់ និងរាំង។
  8. បង្ហាញពីគតិបណ្ឌិតរបស់ណាពី ﷺ ដោយលោកបួងសួងសុំឲ្យភ្លៀងរាំងចំពោះកន្លែងណាដែលភ្លៀងបង្កគ្រោះថ្នាក់ តែមិនសុំឲ្យភ្លៀងរាំងទៅវិញចំពោះកន្លែងណាដែលភ្លៀងមិនបង្កគ្រោះថ្នាក់។
  9. បង្គាប់ប្រើឲ្យបួងសួងសុំទឹកភ្លៀងនៅក្នុងឃុតហ្ពះ។
  10. លើកដៃទាំងពីរនៅពេលធ្វើការបួងសួង ព្រោះការធ្វើដូចនេះបង្ហាញពីភាពតោកយ៉ាក និងតម្រូវការរបស់គេ និងស្វែងរកការទទួលបាន។ ជាការពិតណាស់ សាសនវិទូឥស្លាមបានឯកភាពគ្នាលើការលើកដៃទាំងពីរក្នុងស្ថានភាពនេះ។
  11. បង្ហាញពីសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងរបស់ណាពី ﷺ ដែលបញ្ជាក់ពីភាពជាណាពីរបស់លោក។ ពិតណាស់ គេបានឆ្លើយតបចំពោះការបួងសួងរបស់លោកដោយធ្វើឲ្យមានភ្លៀងធ្លាក់ និងរាំងទៅវិញភ្លាមៗ។

បង្ហាញការបកប្រែ

33 ភាសា
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TH ไทย التايلندية
AS অসমীয়া الأسامية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
HU Magyar المجرية
KN ಕನ್ನಡ الكانادا
KA ქართული الجورجية
MK Македонски المقدونية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية