+ -

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«قَالَ اللَّهُ تَعَالَى: ثَلاَثَةٌ أَنَا خَصْمُهُمْ يَوْمَ القِيَامَةِ: رَجُلٌ أَعْطَى بِي ثُمَّ غَدَرَ، وَرَجُلٌ بَاعَ حُرًّا فَأَكَلَ ثَمَنَهُ، وَرَجُلٌ اسْتَأْجَرَ أَجِيرًا فَاسْتَوْفَى مِنْهُ وَلَمْ يُعْطِهِ أَجْرَهُ».

[صحيح] - [رواه البخاري] - [صحيح البخاري: 2270]
المزيــد ...

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖
“អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ មនុស្សបីប្រភេទដែលយើងនឹងឈ្លោះជាមួយពួកគេនៅថ្ងៃបរលោកគឺ បុរសដែលបានធ្វើការសន្យាក្នុងនាមយើង ក្រោយមកគេបែរជាក្បត់, បុរសម្នាក់ដែលលក់មនុស្សដែលមានសេរីភាពហើយទទួលទានកម្រៃនោះ និងបុរសម្នាក់ដែលជួលកម្មករ ហើយកម្មករនោះបានបំពេញកាតព្វកិច្ចរបស់ខ្លួន ប៉ុន្ដែរូបគេបែរជាមិនឲ្យថ្លៃឈ្នួលរបស់កម្មករនោះទៅវិញ”។

[صحيح] - [رواه البخاري] - [صحيح البخاري - 2270]

Explanation

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ មនុស្សបីប្រភេទដែលយើងនឹងឈ្លោះជាមួយពួកគេនៅថ្ងៃបរលោក ហើយជនណាដែលយើងឈ្លោះជាមួយ គឺយើងច្បាស់ជាឈ្នះជននោះជាមិនខានគឺ៖ ទីមួយ៖ អ្នកដែលស្បថនឹងអល់ឡោះ និងបានចុះកិច្ចសន្យាក្នុងនាមអល់ឡោះ ក្រោយមក គេបែរជាបំពាន និងក្បត់ទៅវិញ។ ទីពីរ៖ អ្នកដែលលក់មនុស្សដែលមានសេរីភាពដោយចាត់ទុកថាជាទាសករ ហើយទទួលទាន និងចាត់ចែងកម្រៃដែលបានពីការលក់នោះ។ ទីបី៖ អ្នកដែលជួលកម្មករឲ្យធ្វើការងារអ្វីមួយ ហើយកម្មករនោះបានបំពេញកាតព្វកិច្ចរបស់ខ្លួនបានយ៉ាងល្អ ប៉ុន្ដែរូបគេបែរជាមិនផ្តល់ថ្លៃឈ្នួលដល់កម្មករនោះទៅវិញ។

Benefits from the Hadith

  1. ហាទីស្ហនេះ ស្ថិតក្នុងចំណោមហាទីស្ហដែលណាពី ﷺ លោករាយការណ៍ពីម្ចាស់របស់លោក ដែលគេឲ្យឈ្មោះថា ហាទីស្ហគុតស៊ីយ៍ ឬ ហាទីស្ហអ៊ីឡើហ៊ីយ៍។ វាជាហាទីស្ហដែលពាក្យពេចន៍ និងអត្ថន័យរបស់វា គឺមកពីអល់ឡោះជាម្ចាស់ គ្រាន់តែវាពុំមានលក្ខណៈពិសេសណាមួយដូចគម្ពីរគួរអានដែលអល់ឡោះជាម្ចាស់ទ្រង់ផ្តល់ដល់វាលើសពីពាក្យពេចន៍ដទៃនោះឡើយ ដូចជាការសូត្រវាទទួលបាននូវផលបុណ្យ ការជម្រះសម្អាតមុនប៉ះពាល់វា ភាពអច្ឆរិយៈ និងលក្ខណៈពិសេសផ្សេងៗទៀត។
  2. អាស្ស៊ិនទី បាននិយាយថា៖ មានគេនិយាយថា៖ ការលើកឡើងពីក្រុមទាំងបីនេះ មិនមែនមានន័យថា មានតែក្រុមបីនេះនោះឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់ឈ្លោះប្រកែកជាមួយនឹងពួកដែលបំពានទាំងអស់ គ្រាន់តែការឈ្លោះនោះមានលក្ខណៈតានតឹងខ្លាំងជាមួយក្រុមទាំងបីនេះ។
  3. អ៊ិពនុលហ្ជាវហ្ស៊ី បាននិយាយថា៖ អ្នកដែលមានសេរីភាព(អ្នកជា) គឺជាទាសករ ឬជាខ្ញុំបម្រើរបស់អល់ឡោះជាម្ចាស់។ ហេតុនេះ ជនណាដែលបំពានលើពួកគេ ចៅហ្វាយរបស់ពួកគេ ពោលគឺអល់ឡោះជាម្ចាស់នឹងឈ្លោះជាមួយជននោះ។
  4. អាល់ខត់តពី បាននិយាយថា៖ ការយកមនុស្សដែលមានសេរីភាពធ្វើជាទាសករ កើតឡើងដោយវិធីពីរយ៉ាង៖ ទីមួយ. គឺការដោះលែងជននោះ ឲ្យមានសេរីភាពហើយ ប៉ុន្តែលាក់បាំងរឿងនោះមិនឲ្យគេដឹង ឬបដិសេធមិនទទួលស្គាល់ការដោះលែងនោះ។ ទីពីរ. ប្រើប្រាស់គេឲ្យធ្វើការដោយបង្ខំ បន្ទាប់ពីគេត្រូវបានដោះលែងឲ្យមានសេរីភាពហើយ។ ក្នុងចំណោមចំណុចពីរនេះ ចំណុចទីមួយគឺធ្ងន់ធ្ងរជាង។ ខ្ញុំសូមបន្ថែមថា៖ ហាទីស្ហដែលលើកឡើងក្នុងជំពូកនេះ គឺធ្ងន់ធ្ងរបំផុត ព្រោះបន្ថែមពីលើការលាក់បាំង ឬបដិសេធសេរីភាព គឺការលក់ដូរមនុស្ស ហើយយកលុយពីការលក់មកប្រើប្រាស់ថែមទៀត។ ដូច្នេះហើយ ទើបទណ្ឌកម្មដែលគេព្រមាន គឺធ្ងន់ធ្ងរជាង។
Translation: Indonesian Bengali Vietnamese Kurdish Portuguese Swahili Thai Assamese Dutch Dari Hungarian الجورجية المقدونية
View Translations
More ...